ការបង្ការ អំពីវិបត្តិស្បៀងអាហារសកលលោក –

ការការពារ ​សិទ្ធិ និង​ជីវភាពរស់នៅសមរម្យ របស់កម្មករ ដែលចិញ្ចឹមមនុស្សទូទាំងពីភពលោក ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២០ នៅខែមិថុនា ឆ្នាំ២០២០ អង្គការសហប្រជាជាតិតបានព្រមានថាយើងនឹងជួបវិបត្តិដ៏ធ្ងន់ធ្ងរនូវការខ្វះស្បៀងអាហារ ទូទាំងសកលលោកនៅរយៈពេល៥០ឆ្នាំទៀត។ ការរីករាលដាលនៃជំងឺកូវីដ- ១៩​ បានរងផលប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារគ្រប់បណ្តារប្រទេសទាំងអស់ ជាមួយនឹងការរិតបន្តឹងនិងជាការរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋព្រមទាំងការបិតច្រកព្រំដែនបង្ករឲ្យមានការខ្វះខាតនិងការដំឡើងថ្លៃទំនិញផងដែរ។ ទន្ទឹមនឹងការដំឡើងថ្លៃអាហារនៅទីក្រុង វិបត្តិសកលមួយនេះបានរុញច្រាន​ឲ្យ​ពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៏បានធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងភាពក្រីក្រនិងបំណុល។ ការរំខាននៃការដឹកជញ្ជូន និងការជះឥទ្ធិពលដល់ការចែកចាយផលិតផលកសិកម្ម និងការលក់ផលដំណាំដែលបង្ករការខ្វះខាតនៅតាមទីក្រុង និងការផលិតលើសចំនួននៅតាមស្រែចម្ការ។ ការផលិតកសិផលលើសចំនួន គឺត្រូវបោះចោលឬកម្ទេចចោលមួយចំនួនធំខណៈពេលដែលមនុស្សរាប់លាននាក់កំពុងតែស្រែកឃ្លាន ។ មនុស្សរាប់សិបលាននាក់នៅក្នុងវិស័យក្រៅប្រព័ន្ធ ដូចជាអ្នកលក់ដូរតាមដងផ្លូវ កម្មករផលិតម្ហូបអាហារតាមផ្ទះនៅក្នុងតំបន់ បានបាត់បង់នូវជីវភាពរស់នៅសមរម្យរបស់ពួកគេ។​ កម្មករតាមរដូវកាលនិងពលករចំណាកស្រុក​ប្រឈមទៅនឹងការរិតបណ្តឹងនៃការធ្វើដំណើរបង្ករឲ្យមានការខ្វះខាតកម្លាំងពលកម្ម​នៅតាម កសិដ្ឋាននិងនៅតាមចម្ការ។ ទាំងនេះគឺជាការគំរាមកំហែងដល់ការបាត់បង់ប្រាក់ឈ្នួលនិងការរស់នៅសមរម្យរបស់កម្មករនិងគ្រួសាររបស់ពួកគេ និងនាំឲ្យពួកគេមានហានិភ័យកាន់តែខ្ពស់ នៅកំឡុងពេលនៃការរីករាលដាលនៃជំងឺនេះថែមទៀត។ នៅក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតនេះ កម្មករដែលធ្វើការនៅកន្លែងកែច្នៃអាហារត្រីសាច់ និងឧស្សាហកម្មផលិតភេសជ្ជៈ ត្រូវបានទទួលស្គាល់ថាជាកម្មករសំខាន់ ដែលបានផ្គត់ផ្គង់ទៅដល់ពលរដ្ឋដែលនៅជាប់គាំង។ កម្មករដែលស្ថិតក្នុងវិស័យចាំបាច់តែមិនត្រូវបានចាត់ទុកថាជាមនុស្សសំខាន់។ ការបដិសេធ ក្នុងការទទួលស្គាល់ នូវការរួមចំណែករបស់ពួក ត្រូវបានផ្តល់តំលៃទាបឬមិនត្រូវបានគេទទួលស្គាល់។ នៅក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតសកលនេះពួកក្រុមថៅកែជាច្រើនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការការពារនិងកំរិតដល់ការខូចមុខមាត់និងផ្លាកយីហោពួកគេ ខណៈពេលដែលមានការ យឺតយាវក្នុងការកំរិតនៃការការពារការរីករាលដាលនិងការឆ្លងជំងឺកូវីដ-១៩ទៅដល់កម្មករនិយោជិត។ សូមប្បីតែសន្តិសុខការងាររបស់កម្មករក៏មិនត្រូវបានការពារតែពួកគេត្រូវប្រឈមទៅនឹងហានិភ័យកាន់តែច្រើនជាមួយនឹងការប្រជែងការងារពីកំលាំងពលកម្មខាងក្រៅនិងកម្មករស៊ីឈ្នួលម្តងម្កាលកើនឡើងកាន់តែច្រើនផងដែរ។ ឧស្សហកម្មកែច្នៃអាហារសាច់បានបង្ហាញប្រាប់ពិភពលោកថា៖កម្មករគឺជាជនងាយរងគ្រោះពីផលចំនណញបប៉ុន្តែមិនត្រូវបានធានាពីសុវត្ថិភាពនោះទេ។ សូម្បីតែពេលផ្ទុះឡើងនៃរោគរាតត្បាត ម្ហូបអាហារនិងភេសជ្ជៈត្រូវបានកើនឡើង​ រដ្ឋាភិបាលនិងនិយោជកនៅបណ្តាលប្រទេសមួយចំនួន បានធ្វើការវាយប្រហារដល់សហជីពព្រមទាំងរកគ្រប់ឳកាសដើម្បីដាក់ទណ្ឌកម្មលើកម្មករដែលចូលជាសមាជិកសហជីព។ សហជីពបានធ្វើការប្រយុទ្ធដើម្បីទទួលបានសិទ្ធិ និងសុវត្តិភាពនៅកន្លែងការងារ ខណៈពេលដែលសមាជិករបស់ពួកគេជាអ្នកចឹញ្ចឹមមនុស្សទូទាំងពិភពលោក។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវិបត្តិនេះ​Continue reading “ការបង្ការ អំពីវិបត្តិស្បៀងអាហារសកលលោក –”