ការបង្ការ អំពីវិបត្តិស្បៀងអាហារសកលលោក –

ការការពារ ​សិទ្ធិ និង​ជីវភាពរស់នៅសមរម្យ របស់កម្មករ ដែលចិញ្ចឹមមនុស្សទូទាំងពីភពលោក

ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២០

នៅខែមិថុនា ឆ្នាំ២០២០ អង្គការសហប្រជាជាតិតបានព្រមានថាយើងនឹងជួបវិបត្តិដ៏ធ្ងន់ធ្ងរនូវការខ្វះស្បៀងអាហារ ទូទាំងសកលលោកនៅរយៈពេល៥០ឆ្នាំទៀត។

ការរីករាលដាលនៃជំងឺកូវីដ- ១៩​ បានរងផលប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារគ្រប់បណ្តារប្រទេសទាំងអស់ ជាមួយនឹងការរិតបន្តឹងនិងជាការរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋព្រមទាំងការបិតច្រកព្រំដែនបង្ករឲ្យមានការខ្វះខាតនិងការដំឡើងថ្លៃទំនិញផងដែរ។

ទន្ទឹមនឹងការដំឡើងថ្លៃអាហារនៅទីក្រុង វិបត្តិសកលមួយនេះបានរុញច្រាន​ឲ្យ​ពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៏បានធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងភាពក្រីក្រនិងបំណុល។

ការរំខាននៃការដឹកជញ្ជូន និងការជះឥទ្ធិពលដល់ការចែកចាយផលិតផលកសិកម្ម និងការលក់ផលដំណាំដែលបង្ករការខ្វះខាតនៅតាមទីក្រុង និងការផលិតលើសចំនួននៅតាមស្រែចម្ការ។ ការផលិតកសិផលលើសចំនួន គឺត្រូវបោះចោលឬកម្ទេចចោលមួយចំនួនធំខណៈពេលដែលមនុស្សរាប់លាននាក់កំពុងតែស្រែកឃ្លាន ។

មនុស្សរាប់សិបលាននាក់នៅក្នុងវិស័យក្រៅប្រព័ន្ធ ដូចជាអ្នកលក់ដូរតាមដងផ្លូវ កម្មករផលិតម្ហូបអាហារតាមផ្ទះនៅក្នុងតំបន់ បានបាត់បង់នូវជីវភាពរស់នៅសមរម្យរបស់ពួកគេ។​ កម្មករតាមរដូវកាលនិងពលករចំណាកស្រុក​ប្រឈមទៅនឹងការរិតបណ្តឹងនៃការធ្វើដំណើរបង្ករឲ្យមានការខ្វះខាតកម្លាំងពលកម្ម​នៅតាម

កសិដ្ឋាននិងនៅតាមចម្ការ។ ទាំងនេះគឺជាការគំរាមកំហែងដល់ការបាត់បង់ប្រាក់ឈ្នួលនិងការរស់នៅសមរម្យរបស់កម្មករនិងគ្រួសាររបស់ពួកគេ និងនាំឲ្យពួកគេមានហានិភ័យកាន់តែខ្ពស់ នៅកំឡុងពេលនៃការរីករាលដាលនៃជំងឺនេះថែមទៀត។

នៅក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតនេះ កម្មករដែលធ្វើការនៅកន្លែងកែច្នៃអាហារត្រីសាច់ និងឧស្សាហកម្មផលិតភេសជ្ជៈ ត្រូវបានទទួលស្គាល់ថាជាកម្មករសំខាន់ ដែលបានផ្គត់ផ្គង់ទៅដល់ពលរដ្ឋដែលនៅជាប់គាំង។ កម្មករដែលស្ថិតក្នុងវិស័យចាំបាច់តែមិនត្រូវបានចាត់ទុកថាជាមនុស្សសំខាន់។ ការបដិសេធ ក្នុងការទទួលស្គាល់ នូវការរួមចំណែករបស់ពួក ត្រូវបានផ្តល់តំលៃទាបឬមិនត្រូវបានគេទទួលស្គាល់។ នៅក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតសកលនេះពួកក្រុមថៅកែជាច្រើនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការការពារនិងកំរិតដល់ការខូចមុខមាត់និងផ្លាកយីហោពួកគេ ខណៈពេលដែលមានការ យឺតយាវក្នុងការកំរិតនៃការការពារការរីករាលដាលនិងការឆ្លងជំងឺកូវីដ-១៩ទៅដល់កម្មករនិយោជិត។

សូមប្បីតែសន្តិសុខការងាររបស់កម្មករក៏មិនត្រូវបានការពារតែពួកគេត្រូវប្រឈមទៅនឹងហានិភ័យកាន់តែច្រើនជាមួយនឹងការប្រជែងការងារពីកំលាំងពលកម្មខាងក្រៅនិងកម្មករស៊ីឈ្នួលម្តងម្កាលកើនឡើងកាន់តែច្រើនផងដែរ។ ឧស្សហកម្មកែច្នៃអាហារសាច់បានបង្ហាញប្រាប់ពិភពលោកថា៖កម្មករគឺជាជនងាយរងគ្រោះពីផលចំនណញបប៉ុន្តែមិនត្រូវបានធានាពីសុវត្ថិភាពនោះទេ។

សូម្បីតែពេលផ្ទុះឡើងនៃរោគរាតត្បាត ម្ហូបអាហារនិងភេសជ្ជៈត្រូវបានកើនឡើង​ រដ្ឋាភិបាលនិងនិយោជកនៅបណ្តាលប្រទេសមួយចំនួន បានធ្វើការវាយប្រហារដល់សហជីពព្រមទាំងរកគ្រប់ឳកាសដើម្បីដាក់ទណ្ឌកម្មលើកម្មករដែលចូលជាសមាជិកសហជីព។ សហជីពបានធ្វើការប្រយុទ្ធដើម្បីទទួលបានសិទ្ធិ និងសុវត្តិភាពនៅកន្លែងការងារ ខណៈពេលដែលសមាជិករបស់ពួកគេជាអ្នកចឹញ្ចឹមមនុស្សទូទាំងពិភពលោក។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវិបត្តិនេះ​ សារជីវកម្មកសិកម្មចំនីអាហារពិភពលោក ដែលដំណាងឲ្យប្រព័ន្ធចំណីអាហារពិភពលោក កំពុងតែខិតខំប្រឹងប្រែងស្តារឡើងវិញនូវផលចំនេញពាណិច្ចកម្មអន្តរជាតិនិងថ្នាក់តំបន់។ ប្រព័ន្ធដែលពួកគេកំពុងតែស្វែងរកក្នុងការស្តារឡើងវិញនោះ មួយផ្អែកលើតំលៃនៃម៉ាកទំនិញដែលមានតម្លៃខ្ពស់ តែចំណូលទាប និងភាពក្រីក្រនៅតាមទីជនបទ ផលិតភាពខ្ពស់ និងថ្នាំបំពុលសត្វល្អិត ឧស្សហកម្មកសិកម្មដែលគ្មាននិរន្តរភាព ថែមទាំងមានការបំផ្លាញបរិស្ថានទៀតផង។

វាគឺជាប្រព័ន្ធមួយបណ្តាលឱ្យមានការពុលថ្នាំសម្លាប់សត្វល្អិត៣លានករណីជារៀងរាល់ឆ្នាំ និងជាលទ្ធផលបណ្តាលឲ្យមានមនុស្ស 250,000​ នាក់បានស្លាប់បាត់បង់ជីវិត។ជាប្រព័ន្ធដែលបណ្តាលឲ្យមនុស្ស820លាននាក់រស់នៅក្នុងភាពស្រែកឃ្លានតាំងពីមុនពេលមានរោគរាតត្បាតទៅទៀត

ហើយបានប្រឈមទៅនឹងអ្វីដែលគេហៅថា ‘’ អសន្តិសុខស្បៀងរ៉ាំរ៉ៃ ‘’ ។ កម្មករដែលនៅក្នុងវិស័យកសិកម្ម កសិករតូចតាចនិងសហគមន៏របស់ពួកគេ គឺនៅក្នុងចំណោមអ្នកដែលទទួលរងនូវអអសន្តិសុខស្បៀងរ៉ាំរ៉ៃ។ ចិញ្ចឹមមនុស្សទូទាំងពិភពលោកតែមិនអាចចិញ្ចឹមខ្លួនឯងបាន។

ប្រព័ន្ធស្បៀងអាហារពិភពលោកត្រូវបារងនូវវិបត្តិតាំងពីមុនមានជំងឺរាតត្បតទៅទៀត។

វាគឺជាប្រព័ន្ធមួយដែលអាចបង្ហាញពីយីហោតែធំជាងគេបំផុតនៅលើពិភពលោក អាចសន្យាបានអំពី ពែតែងដ៏អស្ចារ្យខណៈពេលដែល សិទ្ធិមនុស្សជាមូលដ្ឋាន សិទ្ធិកម្មករនៅក្នុងចម្ការតែ ការផ្តល់ទឹកគ្រប់គ្រាន់និងអនាម័យត្រូវបានបដិសេធ ។ ជាប្រព័ន្ធមួយដែលផ្សារទំនើបចាប់យកទីផ្សាចេក ជាងពាក់កណ្តាលនៃតម្លៃចេកក្នុងតម្លៃបញ្ចុះថ្លៃ ខណៈដែលកម្មករចម្ការចេកត្រូវបានបំពុលដោយថ្នាំសម្លាប់សត្វល្អិតហើយពួកគេត្រូវបានដាក់ទណ្ឌកម្មយ៉ាងឃោរឃៅចំពោះការចងក្រងបង្កើតសហជីព។ប្រព័ន្ធមួយដែលការផ្គត់ផ្គង់គ្រឿងសមុទ្រនៅលើពិភពលោក ពឹងផ្អែកលើការនេសាទហួសកំរិតនិងការបំបែកអាយុកាលនៃសមុទ្រណាមួយ ខណៈពេលដែលពឹងផ្អែកលើរបបឃោរឃៅនៃការជួញដូរនិងការបង្ខំឱ្យធ្វើពលកម្មនៅលើទូកនេសាទ និងការងារគ្មានសុវត្ថិភាព នៅក្នុងរោងចក្រកែច្នៃគ្រឿងសមុទ្រ។

ប្រព័ន្ធស្បៀងអាហារពិភពលោក គឺជាប្រព័ន្ធដែលពឹងផ្អែកលើ អ្នកក្រីក្រនៅតាមជនបទកាកេងប្រវ័ញ្ចលើកុមារជាង​​ 98លាននាក់ នៅតាមកន្លែងធ្វើការ ខណៈដែលរបបប្រាក់ឈ្នួលតាមចំនួនជាប្រាក់ដែលរួមចំណែកជំរុញឱ្យកុមារធ្វើការជាមួយឪពុកម្តាយដើម្បីរកប្រាក់គ្រប់គ្រាន់ដើម្បីរស់។ ប្រាក់ឈ្នួលដើម្បីរស់បានមិនមែនជាប្រាក់ឈ្នួលសមរម្យនោះទេ។ ប្រព័ន្ធមួយនេះត្រូវបានបង្កើតឡើង និងបណ្តាលឲ្យស្ត្រីមានភាពងាយរងគ្រោះ ដោយការយាយីការបៀតបៀនផ្លូវភេទនិងអំពើហឹង្សារដែលមានជាទូទៅវាត្រូវបានគេហៅថា“ វប្បធម៌” ជាជាងបទឧក្រិដ្ឋដែលគួរអោយស្អប់ខ្ពើម។ ការរើសអើងជាប្រព័ន្ធលើស្ត្រី ខណៈដែលពួកគេបានប្រើកំលាំងនិងថាមពលលើស ១០ដងដើម្បីចិញ្ចឹមមនុស្សទូទាំងពិភពលោក។ ប្រព័ន្ធដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ថាបានបែកបាក់តាំងពីមុនពេលមានជំងឺរាតត្បាតទៅទៀត។

វាគឺជាប្រព័ន្ធដែលមិនចាំបាច់ត្រូវដោះស្រាយទេ។ តែចាំបាច់ត្រូវមានប្រពន្ធថ្មីជំនួស។

នៅក្នុងគោលនយោបាយ ការផ្តល់ដំបូន្មានដ៏ច្របូកច្របល់នៃ ផែនការសកម្មភាពរបស់រដ្ឋាភិបាលនិងការសន្យាផ្តល់វ៉ាក់សាំង អង្គការសហប្រជាជាតិខាងកម្មវិធីបរិស្ថាន(UNEP) បានចេញផ្សាយរបាយការណ៍មួយនៅក្នុងខែមេសាឆ្នាំ ២០២០ ដោយពន្យល់ថាជំងឺរាតត្បាតនេះបណ្តាលមកពីយើង។ ហើយប្រសិនបើយើងមិនផ្លាស់ប្តូររបៀបដែលយើងធ្វើកសិកម្មនិងការផ្គត់ផ្គង់ពិភពលោក យើងនឹងបង្កើតការរាតត្បាតបន្ទាប់ទៀតផងដែរ។

របាយការណ៏របស់អង្គការសហប្រជាជាតិខាងកម្មវិធីបរិស្ថាន(UNEP) បានពន្យល់ថា សកម្មភាពរបស់មនុស្សគឺជាការជម្រុញឲ្យមានការរីករាលដាលនៃជំងឺវីរ៉ូសកូរ៉ូណា ដែលបង្ករទៅជា ជំងឺកូវីដ-១៩​។

កត្តាជំរុញ’’ជំងឺទាំងនេះ’’ រួមមានការប្រែប្រួលអាកាសធាតុ​ ការបំផ្លាញបរិស្ថាន កសិឧស្សាហកម្ម តម្រូវការប្រូតេអ៊ីនសត្វនិងការផ្គត់ផ្គង់ស្បៀងអាហាររបស់យើង។ អាចនិយាយម្យ៉ាងទៀតបានថាប្រព័ន្ធស្បៀងអាហារពិភពលោកបានជួយបង្កើតការរាតត្បាតនេះ។ វាជាកត្តាជំរុញឲ្យមានទិដ្ឋភាពកាន់តែអាក្រក់បំផុត ក្នុងពេលមានជំងឺ។

ដើម្បីបងា្ករការរីករាលដាលនៃជំងឺរាតត្បាតនិងទប់ស្កាត់វិបត្តិស្បៀងអាហារពិភពលោកយើងមិនត្រូវកសាងប្រព័ន្ធស្បៀងអាហារពិភពលោកឡើងវិញទេតែត្រូវបង្កើតប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពផ្នែកបរិស្ថាននិងសង្គមដែលយើងត្រូវការ។

យើងត្រូវការប្រព័ន្ធមួយដែលមាននិរន្តរភាព សមធម៌ និងភាពរឹងមាំគ្រប់គ្រាន់ដើម្បីលុបបំបាត់ការរីករាលនៃអំពើហឹង្សារ ភាពងាយរងគ្រោះ​​ និងការបដិសេធអំពីបញ្ហាដែលស្ត្រីបានជួបប្រទះ។

យើងត្រូវការប្រព័ន្ធប្រកបដោយនិរន្តរភាពសមភាពនិងមានភាពធន់គ្រប់គ្រាន់ដើម្បីលុបបំបាត់ ការរាលដាលភាពងាយរងគ្រោះនិងការបដិសេធដែលស្ត្រីប្រឈមមុខ។

យើងត្រូវការប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពដោយផ្អែកលើការការពារសង្គមនិងសិទ្ធិគ្រប់ជ្រុងជ្រោយដោយចាប់ផ្តើមពី សិទ្ធិជាសកលចំពោះស្បៀងនិងអាហារូបត្ថម្ភ។

យើងត្រូវការប្រព័ន្ធស្បៀងអាហារដែលធានានិងទ្រទ្រង់ដោយអេកូឡូស៊ីធម្មជាតិនិងអាកាសធាតុដែលធានាដល់ការរស់នៅរបស់យើង។

យើងត្រូវតែធានានូវការគោរពសិទ្ធិ របស់កម្មករនិងភេសជ្ជៈដោយ៖

ការពារ ការងារ នៅកន្លែងធ្វើការ។

ធានាអំពីសុវត្ថិភាពនៅកន្លែងការងារ។

លើកកម្ពស់សមភាពយេនឌ័រនៅកន្លែងការងារ

គោរពការចរចារអនុសញ្ញារួម នៅកន្លែងការងារ

បង់ប្រាក់ឈ្នួលដោយយុត្តិធម៌ នៅកន្លែងការងារ

ដើម្បីទប់ស្កាត់នូវវិបត្តិស្បៀងអាហារសកល៖

យើងត្រូវបំបាត់ ពលកម្មកុមារនៅតាម​ចម្ការ​  និងកសិដ្ឋាននានា។

យើងត្រូវបញ្ចប់ការធ្វើការងារដោយបង្ខំនៅតាម ​ចម្ការ​ និងកសិដ្ឋាននានា។

យើងត្រូវតែបញ្បប់ការប្រើហឹង្សារលើស្ត្រីនៅតាម​ចម្ការ​ និងកសិដ្ឋាននានា។

យើងត្រូវតែបញ្ចប់ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅក្នុងចម្ការនិងកសិដ្ឋាននានា។

យើងត្រូវតែបញ្ចប់ការបំផ្លាញបរិស្ថាននៅក្នុងចម្ការ​ និងកសិដ្ឋាននានា។

ដើម្បីទប់ស្កាត់នូវវិបត្តិស្បៀងអាហារសកល៖

កម្មករដែលធ្វើការនៅតាម​ចម្ការ​ និងកសិដ្ឋានត្រូវមានសិទ្ធិ ទទួលបានអាហារនិងមានអាហាររូបត្ថមគ្រប់គ្រាន់។

កម្មករដែលធ្វើការនៅតាម ចម្កានិងកសិដ្ឋានត្រូវមានសិទ្ធិ ទទួលបានដីធ្លីនិងលំនៅដ្ឋានសមរម្យ។

កម្មករដែលធ្វើការនៅតាម​ចម្ការ​ និងកសិដ្ឋានត្រូវមានសិទ្ធិ ទទួលបានការបង់ប្រាក់ឈ្នួលដោយយុត្តិធម៌។

កម្មករដែលធ្វើការនៅតាម​ចម្ការ​ និងកសិដ្ឋានត្រូវមាន សិទ្ធិក្នុងការចូលរួមជាមួយសហជីព។

ដើម្បីទប់ស្កាត់នូវវិបត្តិស្បៀងអាហារសកល៖

កម្មករនេសាទត្រូវតែមានសិទ្ធិ ក្នុងការចូលរួមជាមួយសហជីព។

កម្មករនេសាទត្រូវតែមានសិទ្ធិ ទទួលបានការគាំពារសង្គម។

កម្មករនេសាទត្រូវតែមានសិទ្ធិ ទទួលបានសុវត្តិភាពនៅកន្លែងការងារ។

កម្មករនេសាទត្រូវតែមាន សិទ្ធិទទួលបានប្រាក់ឈ្នួលរស់នៅសមរម្យ។

កម្មករនេសាទត្រូវមានការធានានូវនិរន្តរភាពនៃការធ្វើនេសាទ។

ដើម្បីទប់ស្កាត់នូវវិបត្តិស្បៀងអាហារសកល៖

កសិករតូចតាចនិងកម្មករវិស័យកសិកម្មត្រូវការការគាំពារសង្គម។

កសិករតូចតាចនិងកម្មករវិស័យកសិកម្មត្រូវការការធានានូវការរស់នៅសមរម្យ។

កសិករតូចតាចនិងកម្មករវិស័យកសិកម្មត្រូវការការធានាឲ្យមានការពារបរិស្ថាន។

កសិករតូចតាចនិងកម្មករវិស័យកសិកម្មត្រូវការការធានាពីសកម្មភាពអាកាសធាតុ។

ដើម្បីទប់ស្កាត់នូវវិបត្តិស្បៀងអាហារសកល យើងត្រូវតែធ្វើសកម្មភាពរួមគ្នាដើម្បីកសាងសិទ្ធិជាមូលដ្ឋានដែលមាននិរន្តរភាព នូវប្រពន្ធ័ស្បៀងអាហារពិភពលោកដែលយើងត្រូវការ។

Discover more from IUF Asia/Pacific

Subscribe now to keep reading and get access to the full archive.

Continue reading